រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាននៃមន្ទីរបរិស្ថានខេត្តកោះកុង បានចុះប្រគល់លិខិតថ្លែងអំណរគុណរបស់ក្រសួងបរិស្ថាន ជូនដល់គណៈគ្រប់គ្រងសាលា ដែលបានចូលរួមចំណែកក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃទីនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ភូមិសាស្រ្តស្រុកថ្មបាំង

ថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤

វេលាម៉ោង ០៩និង០០នាទីព្រឹក

មន្ត្រីការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន សហការជាមួយ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការកណ្តាលរឧទ្យានុរក្សឬស្សីជ្រុំ ថ្មបាំង បានចុះប្រគល់លិខិតថ្លែងអំណរគុណរបស់ក្រសួងបរិស្ថាន ជូនដល់គណៈគ្រប់គ្រងសាលាបឋមសិក្សា ឬស្សីជ្រុំ ដែលបានចូលរួមចំណែកក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃទីនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង

វេលាម៉ោង១០:០០នាទីព្រឹក

នៅសាលាបឋមសិក្សាគគីរជ្រុំ ក្នុងភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង
ដោយមានការចូលរួមពី
- លោកនាយកសាលា
- លោកគ្រូ-អ្នកគ្រូ
- គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សសរុបចំនួន ១០២នាក់ (ស្រី ៥៧នាក់) ។

អត្ថបទទាក់ទង