ស្រុកកោះកុង ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៥ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ ស្រុកកោះកុង បានចូលរួមសិក្សាគម្រោងសាងសង់ផ្លូវបេបេតុងអាមេ ០៣ខ្សែ មានប្រវែង ៤០០ម៉ែត្រ និងការងារជួសជុលផ្លូវក្រាលក្រួសក្រហម ០១ខ្សែ ប្រវែង ៦០៥ម៉ែត្រ ដែលប្រើប្រាស់ថវិកាមូលនិធិឃុំជ្រោយប្រស់ សម្រាប់ឆ្នាំ២០២៤។
សមាសភាពចូលរួមមានលោកមេឃុំ ក្រុមប្រឹក្សាឃុំ មន្រ្តីបច្ចេកទេសខេត្ត មេភូមិ និងតំណាងប្រជាពលរដ្ឋទទួលផល។