រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី២១ អាណត្តិទី៥ ឆ្នាំ២០២៤ ប្រចាំខែកុម្ភៈ ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រធានសហគមន៍ទាំង៣ មេភូមិទាំង៧ នាយកបឋមសិក្សាទាំង៤ សរុប២០នាក់ ស្រី០៤នាក់ ដើម្បីពិភាគ្សាលើបៀបវារះដូចខាងក្រោម៖
– បើកកិច្ចប្រជុំ និងមតិស្វាគមន៍
– ពិនិត្យកូរ៉ូម និងសមាសភាពចូលរួម
១/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៥ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៤
២/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៥ ប្រចាំខែមករា ឆ្នាំ២០២៣
៣/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៤
៤/.ពិនិត្យ អនុម័ត សេចក្តីសម្រេចបង្កើតគណៈកម្មាធិការ ភូមិឃុំ មានសុវត្ថិភាព
៥/.របាយការណ៍របស់
– គ.គ.ន.ក ឃុំ
– ភូមិទាំង៧
– ប៉ុស្តិ៍នគរបាលរដ្ឋបាល
– សហគមន៍តំបន់ការពារធម្មជាតិ
– សហគមន៍នេសាទ
– សហគមន៍ឆាយ១២ជាន់
– ក្រុមទ្រទង់សុខភាពភូមិគម្រោងអាហារូបត្ថម្ភ
៦/.ទិសដៅអនុវត្តបន្ត
– បន្តពង្រឹង ផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
– ជម្រុញការការពារសហគមន៍ធនធានធម្មជាតិ
– បន្តពង្រឹងក្រុមទ្រទ្រង់សុខភាពភូមិ ការអនុវត្តគម្រោងអាហាររូបត្ថម្ភ
– ការបង្ការអគី្គភ័យក្នុងរដូវក្តៅ
– វិធានការទប់ស្កាត់ប្រយុទ្ធប្រឆាំងគ្រឿងញៀន
– ផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង
– ការចុះធ្វើកិច្ចសន្យាចំពោះអ្នកបើកល្បែងស៊ីសង និងអ្នកចិញ្ចឹមសត្វគោ ក្របី
៧/.បញ្ហាផ្សេងៗ
– ការអនាម័យបរិស្ថាននៅរង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង ដើម្បីទទួលស្វាគមន៍ការប្រកួតរត់ប្រណាំង
៨/.មតិបូកសរុប បិទអង្គប្រជុំ និងប្រកាសពីកាលបរិច្ឆេទ នៃកិច្ចប្រជុំលើកក្រោយ
ប្រភព៖ រដ្ឋបាលឃុំអណ្តូងទឹក
—————————————–
ថ្ងៃពុធ ៤ រោច ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤
វេលាម៉ោង០៨:០០នាទីព្រឹក














