មូលដ្ឋាន​ទិន្នន័យ WordPress មាន​បញ្ហា៖ [Lock wait timeout exceeded; try restarting transaction]
UPDATE `wp_postmeta` SET `meta_value` = '89' WHERE `post_id` = 453265 AND `meta_key` = 'post_views_count'

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាពមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសរាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាពមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ ដែលដឹកនាំកិច្ចប្រជុំដោយលោកវេជ្ជបណ្ឌិត សោ ដា អនុប្រធានគណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាពមន្ទីរពេទ្យ និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិការ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួន។
កិច្ចប្រជុំនេះមានគោលបំណង ស្វែងរកបញ្ហានានា និងសំណូមពរទាក់ទងនឹងការងារបច្ចេកទេសនៅតាមបណ្តាផ្នែកនីមួយៗ យកមកពិភាក្សាលម្អិត រកឫសគល់នៃបញ្ហា និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីធ្វើយ៉ាងណាឱ្យការផ្តល់សេវាសុខភាពជូនប្រជាជន កាន់តែប្រសើរឡើងប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព ។

ថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសរាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

អត្ថបទទាក់ទង