ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង អញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ចូលរួមកិច្ចប្រជុំក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារ ថែទាំសុខភាពបឋម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល
- ដើម្បីចែករំលែកព័ត៌មានស្ដីអំពីវឌ្ឍនភាពនៃការអនុវត្ត ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម
- ដើម្បីពិនិត្យនិងតាមដានការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅតាមខេត្តផ្សេងៗ
- ណែនាំអំពីឧបករណ៍សម្រាប់ធ្វើការវាយតម្លៃស្ថានភាពសុខភាពបឋមនៅថ្នាក់ខេត្ត ស្រុក/ខ័ណ្ឌ និង ឃុំ/សង្កាត់
- ណែនាំអំពីផែនការអនុវត្តន៍ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម
- គោលបំណង
- លទ្ធផលរំពឹងទុក
• បានដឹងអំពីវឌ្ឍនភាពនៃការអនុវត្ត ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម
• ចែករំលែកវឌ្ឍនភាពនិងពិភាក្សាអំពីការអនុវត្ត ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម នៅតាមខេត្ត
• បានយល់អំពីឧបករណ៍សម្រាប់ធ្វើការវាយតម្លៃស្ថានភាពសុខភាពបឋមនៅថ្នាក់ខេត្ត ស្រុក/ខ័ណ្ឌ និង ឃុំ/សង្កាត់
• ផែនការអនុវត្តន៍ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម
អ្នកចូលរួមនឹង
- ទីកន្លែង: តាមប្រព័ន្ធនិម្មិត
- អ្នកចូលរួម:
- ប្រធាន អនុប្រធាន និងសមជិកក្រុមការងារអភិវឌ្ឍនិងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារ ថែទាំសុខភាពបឋម (ក.ជ.ថ.ស.ប)
- មន្ត្រីអង្គការ សុខភាពពិភពលោក យូនីសេហ្វ និងដៃគូរអភិវឌ្ឍដែលពាក់ព័ន្ធ
គោលបំណងនៃកិច្ចប្រជុំ
-មតិស្វាគមន៍ពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ
-វឌ្ឍនភាពនៃការអនុវត្ត ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម
-ឧបករណ៍សម្រាប់ធ្វើការវាយតម្លៃស្ថានភាពសុខភាពបឋមនៅថ្នាក់ខេត្ត ស្រុក/ខ័ណ្ឌ និង ឃុំ/សង្កាត់
-ផែនការអនុវត្តន៍ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម
ព្រឹក ថ្ងៃពុធ ៤ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤
February 28, 2024