លោក ប្រាក់ គា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី ចលនាប្រឡង ប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៥ និងព្រែកកម្សាន្តស្អាតលើកទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ អគ្គលេខាធិការរង គ.អ.ឆ.ក និងជាប្រធានកក្រុមការងារទទួលបន្ទុកតាមដាននិងវាយតម្លៃឆ្នេរខ្សាច់កម្សាន្តស្អាត នៅសណ្ឋាគារ RIVA HOTEL SHV ស្ថិតនៅក្នុងខេត្តព្រះសីហនុ។