ស្រុកកោះកុង ៖ ព្រឹកថ្ងៃអង្គារ ៣ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ណឹម ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការចុះបញ្ជីនាវានេសាទសមុទ្រ ដេីម្បីគ្រប់គ្រងនាវានេសាទ និងផ្ដល់លិខិតអនុញ្ញាតឱ្យធ្វេីអាជីវកម្មនេសាទ នៅខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្មក្រសួងកសិកម្ម និង លោកស្រី អុី នារីនេត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង។