តាតៃក្រោម,ថ្ងៃអង្គារ ៣ រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម ចូលរួមកិច្ចប្រជុំពិភាក្សាការចុះបញ្ជីនាវានេសាទសមុទ្រ ដើម្បីគ្រប់គ្រងនាវានេសាទ និងផ្តល់លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទ នៅខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្មក្រសួងកសិកម្ម និង លោកស្រី អុី នារីនេត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង។