/ / /

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងវែង បានសហការជាមួយផ្នែកសណ្តាប់ធ្នាប់ ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន និងអាជ្ញាធរ បានចុះធ្វើការផ្សព្វផ្សាយវេទិកាសាធារណៈគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំនុច និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ផ្លាកសញ្ញាចរាចរណ៍ ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សាយុទ្ធ ភូថង ព្រែកស្វាយ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងវែង បានសហការជាមួយផ្នែកសណ្តាប់ធ្នាប់ ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន និងអាជ្ញាធរ បានចុះធ្វើការផ្សព្វផ្សាយវេទិកាសាធារណៈគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំនុច និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ផ្លាកសញ្ញាចរាចរណ៍ ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សាយុទ្ធ ភូថង ព្រែកស្វាយ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ។
+ដោយលើកយកប្រធានបទសំខានៗមកផ្សព្វផ្សាយដូចខាងក្រោម
-ការបង្ការ ទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍
-បើកបរក្នុងល្បឿនតាមការកំណត់
-ត្រូវគោរពផ្លាកសញ្ញាចរាចរណ៍
-មុនពេលបត់ឆ្វេង-ស្តាំត្រូវបន្ថយល្បឿន ឬឈប់ ហើយមើលក្រោយបើគិតថាសុវត្តិភាពចាំបត់
-ហាមបើកបរក្នុងស្ថានភាពស្រវឹង
-ហាមនិយាយទូរស័ព្ទពេលកំពុងបើកបរ
-បើកបរត្រូវពាក់មួកសុវត្ថិភាពអោយបានគ្រប់គ្នា
-ហាមមិនអោយកុមារមិនទាន់គ្រប់អាយុបើកបរឡើយ
-ថ្ងៃនេះ ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍
+អ្នកចូលរួម
-លោកគ្រូ-អ្នកគ្រូចូលរួមចំនួន៥៥នាក់/ស្រី៣២នាក់
+មានការចូលរួមពីកម្លាំងផ្នែកសណ្តាប់ធ្នាប់ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន មេភូមិ អនុភូមិ និងប្រជាការពារ ។
នៅវេលាម៉ោង៩÷00នាទីព្រឹក ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
February,26,2024

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    លោកស្រី សំ សាមាលី អនុប្រធានមន្ទីរ ទទួលបន្ទុកការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល និងជាប្រធានប្រតិភូ បានដឹកនាំមន្រ្តីការិយាល័យជំនាញ នៃមន្ទីរមុខងារសាធារណៈខេត្តកោះកុង “ចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែង នៅវិទ្យាល័យកោះស្ដេច និងវិទ្យាល័យព្រែកស្មាច់” នៃស្រុកគិរីសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការប្រើប្រាស់ដីទីលានទុកសាក់សំរាម និងការគ្រប់គ្រងសំណល់រឹង នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    25/05/2026

    លោក ហេង ចាន់ថន ប្រធានអង្គភាពច្រកចេញចូលតែមួយ នៃដ្ឋបាលខេត្តកោះកុង និងមន្ត្រីក្នុងអង្គភាពច្រកចេញចូលតែមួយ បានចូលរួមកិច្ចប្រជុំ ស្តីពីការដាក់ឱ្យប្រើប្រាស់លេខកូដសេវាថ្មីសម្រាប់កម្រងសេវារដ្ឋបាលរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ តាមរយ:ប្រព័ន្ធ Zoom

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/05/2026

    លោក ហាក់ ស៊ីម អភិបាលរងស្រុកមណ្ឌសីមា លោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក និងលោកប្រធានការិយាល័យច្រកចេញចូលតែមួយ បានចូលរួមកិច្ចប្រជុំស្ដីពីការដាក់ប្រើប្រាស់លេខកូដសេវាថ្មី សម្រាប់កម្រងសេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក តាមប្រព័ន្ធអនឡាញ Zoom

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/05/2026

    រដ្ឋបាលឃុំទួលគគីរ បានរៀបចំកម្មវិធីចែកចង្ក្រានបង្កើនថាមពលព្រៃមាន់ ចំនួន៤៨០ចង្ក្រាន ជូនដល់បងប្អូនប្រជាពល រដ្ឋក្នុងឃុំ ដើម្បីលើកកម្ពស់ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការប្រើប្រាស់អុស និងចូលរួមថែរក្សាបរិស្ថាន ព្រមទាំងជួយសម្រួលដល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    25/05/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំលោក ខេង គង់ អភិបាលរងស្រុក លោក នៅ វុទ្ធី នាយករដ្ឋបាលសាលាស្រុក និងលោក លោកស្រី ការិយាល័យច្រកចេញចូលតែមួយ ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការដាក់ឱ្យប្រើប្រាស់លេខកូដសេវាថ្មីសម្រាប់កម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ