រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ណឹម ភិរម្យ អភិបាលរងស្រុក អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តការងាររបស់ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកោះកុង

ស្រុកកោះកុង ៖ នៅរសៀលថ្ងៃចន្ទ ២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ណឹម ភិរម្យ អភិបាលរងស្រុក និងក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពស្រុកកោះកុង ដឹកនាំសមាជិកគណៈកម្មាធិការ និងមេឃុំទាំង៤ នៃស្រុកកោះកុង ចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តការងាររបស់ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារប្រចាំខេត្តកោះកុង តាមរយៈប្រព័ន្ធZoom នៅសាលប្រជុំសាលាស្រុកកោះកុង។

អត្ថបទទាក់ទង