/ / /

រដ្ឋបាលឃុំកោះកាពិ បានរៀបចំពិធីដេញថ្លៃគម្រោមូលនិធិឃុំ ឆ្នាំ២០១៩ របស់គណៈកម្មាធិការលទ្ធកម្មឃុំ

ស្រុកកោះកុង៖ថ្ងៃព្រហស្បតិ៍ ២កើតខែពិសាខ ឆ្នាំជូត ទោស័ក ព,ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលឃុំកោះកាពិ បានរៀបចំពិធីដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០១៩ របស់គណៈកម្មាធិការលទ្ធកម្មឃុំកោះកាពិ ក្រោមអធិបតីភាព លោក ឃុន វណ្ណា ប្រធានគណៈកម្មាធិការលទ្ធកម្មឃុំ និងជាមេឃុំ។
សមាសភាពចូលរួមៈ
១/សមាជិកគណៈកម្មការលទ្ធកម្មឃុំ
២/ លោក វែន សុខា នាយកស្តីទី ទីចាត់ការផែនការ និងវិនិយោគ
៣/លោក ឡាំ ទី អនុប្រធានការិយាល័យផែនការ និងវិនិយោគខេត្ត
៤/លោក ឃឹម សម្បត្តិ តំណាងក្រុមហ៊ុន(ពៅ ផល្លា)
៥/លោក សំ ឡាយ តំណាងក្រុមហ៊ុន(កក់ ស៊ុនសេង)
៦/លោកមេភូមិ អនុប្រធានភូមិ សរុបចំនួន ១២នាក់ ស្រី ១នាក់
ជាលទ្ធផល នៃការដេញថ្លៃ គឺមានក្រុមហ៊ុនចូលរួមដេញថ្លៃតែ២ក្រុមហ៊ុនប៉ុណ្ណោះគឺពុំគ្រប់លក្ខណ្ឌឡើយ ដូច្នេះគណៈកម្មការលទ្ធកម្មឃុំសម្រេចរង់ចាំស្នើសុំគោលការណ៍ពីជំទាវអភិបាលខេត្តសិនដើម្បីធ្វើការបើកស្រោមសំបុត្រសំណើដេញថ្លៃរបស់ក្រុមហ៊ុន ។

អត្ថបទ៖ឃិន វិសាល

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    29/06/2026

    លោក គឹម រម្នី អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរបានដឹកនាំលោក ឃឿន សំ ប្រធានស្ដីទីការិយាល័យអប់រំយុវជន និងកីឡាស្រុក បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីវឌ្ឍនភាព ផែនការអនុវត្តស្តង់ដាសាលារៀនគំរូ ឆមាសទី១ ឆ្នាំ២០២៦ រយៈពេល២ថ្ងៃ(២៩-៣០ខែ មិថុនា ឆ្នាំ២០២៦)

  • មន្ទីរកិច្ចការនារី/
    29/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យឡើងវិញពីប្រសិទ្ធភាពនៃការអនុវត្តការងារប្រចាំខែ និងលើកជាអនុសាសន៍សម្រាប់អនុវត្តបន្តនៅ សាលប្រជុំមន្ទីរកិច្ចការនារីខេត្ត

  • រដ្ឋបាលស្រុកគិរីសាគរ/
    29/06/2026

    លោក ស្រៀង សេងហុក សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ លោកស្រី តាំង សុភ័ក្រ្ដធីតា អភិបាលរងស្រុកគិរីសាគរ បានទទួលស្វាគមន៍លោកស្រី អ៊ុន សុគន្ធនីតា នាយករងរដ្ឋបាលសាលាខេត្ត ជាគណៈអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី ចំណេះដឹងមូលដ្ឋានអំពីរមេរោគអេដស៍ និងជំងឺអេដស៍ដល់គណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ស្រុកគិរីសាគរ

  • ហេង គីមឆន/
    29/06/2026

    លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការនគរបាល​ខេត្ត​កោះកុង​​ ​ ដឹកនាំកម្លាំងនគរបាល​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកបូទុមសាគរ/
    29/06/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក

  • រដ្ឋបាលស្រុកស្រែអំបិល/
    29/06/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា