/ / / / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានប្រកាសជូនដល់កីឡាការិនី ដែលនឹងចូលរួមកម្មវិធីរត់ប្រណាំង ៨គីឡូម៉ែត្រ អបអរសាទរទិវាអន្តរជាតិនារី ៨មីនា នាពេលខាងមុខ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានប្រកាសជូនដល់កីឡាការិនី ដែលនឹងចូលរួមកម្មវិធីរត់ប្រណាំង ៨គីឡូម៉ែត្រ អបអរសាទរទិវាអន្តរជាតិនារី ៨មីនា នាពេលខាងមុខនេះឲ្យបានជ្រាបថា៖

កីឡាការិនីក៏រត់ចម្ងាយ ៨គីឡូ ដូចកីឡាករផ្នែកបុរសដែរ ជាពិសេស ប្រាក់រង្វាន់ក៏នឹងទទួលបានដូចគ្នាផងដែរ ពោលគឺ៖
+ជ័យលាភី ផ្នែកនារី
-លេខ១៖ ទទួលបានមេដាយមាស១ និងថវិកា ២.០០០.០០០៛
-លេខ២៖ ទទួលបានមេដាយប្រាក់១ និងថវិកា ១.៥០០.០០០៛
-លេខ៣៖ ទទួលបានមេដាយសំរឹទ្ធ១ និង ថវិកា ១.០០០.០០០៛
-លេខ៤និងលេខ៥៖ ទទួលបានថវិកាម្នាក់ ៥០០.០០០៛

+ជ័យលាភី ផ្នែកបុរស
-លេខ១៖ ទទួលបានមេដាយមាស១ និងថវិកា ២.០០០.០០០៛
-លេខ២៖ ទទួលបានមេដាយប្រាក់១ និងថវិកា ១.៥០០.០០០៛
-លេខ៣៖ ទទួលបានមេដាយសំរឹទ្ធ១ និង ថវិកា ១.០០០.០០០៛
-លេខ៤និងលេខ៥៖ ទទួលបានថវិកាម្នាក់ ៥០០.០០០៛

ការចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ ព្រមទាំងទទួលបានអាវយឺតកម្មវិធីចំនួន១ ផងដែរ 

កាលបរិច្ឆេទ៖ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤
-ពេលវេលា៖ ចាប់ពីម៉ោង ៨:០០នាទីព្រឹកតទៅ
-ទីកន្លែង៖ រង្វង់មូល វីថី សាយ ភូថង ស្រុកបូទុមសាគរ ខេត្តកោះកុង

-កីឡាផ្សាភ្ជាប់ទេសចរណ៍
-រត់ដើម្បីប្រមូលមូលនិធិអភិវឌ្ឍន៍សហគមន៍ពាមក្រសោប

សូមគោរពអញ្ជើញបងប្អូនសាធារណៈជន ភ្ញៀវទេសចរជាតិ-អន្តរជាតិចុះឈ្មោះចូលរួមអោយបានច្រើនកុះករ????

+ទំនាក់ទំនង ចុះឈ្មោះចូលរួមតាមរយះលេខទូរស័ព្ទ៖
-015340735 (Telegram)
-086714165
-0979824545

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ហួន ណាក់ ជំទប់ទី២ តំណាងលោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានអញ្ជើញចូលរួមអញ្ជើញចូលរួមក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងជាប្រធានក្រុមកាកបាទក្រហមកម្ពុជាឃុំ បានអញ្ជើញចូលរួមកម្មពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខា ស្រុកកោះកុង ។

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាស បានចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ចំនួន ១២នាក់ ស្រី ៥នាក់