នៅថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី២១ អាណត្តិទី៥ របស់រដ្ឋបាលឃុំកោះកាពិ ។
សមាសភាពចូលរួមមាន ៖
- សមាជិក្រុមប្រឹក្សាឃុំ
- ស្មៀនឃុំ ជំនួយការឃុំ
- ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ
- ប្រធានប៉ុស្តិ៍សុខភាពឃុំ
- ប្រធានសហគមន៍ទាំង២ភូមិ
- មេភូមិទាំង៣ភូមិ នៃឃុំកោះកាពិ
- នាយកសាលាទាំង៤សាលា នៃឃុំកោះកាពិ
របៀបវារៈនៃកិច្ចប្រជុំ ៖
១/ បើកកិច្ចប្រជុំ
២/ ពិនិត្យកូរ៉ុម និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំ
៣/ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះកាពិ
៤/ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ របស់រដ្ឋបាលឃុំកោះកាពិ
៥/ ឆ្លងរបាយការណ៍ប្រចាំខែកុម្ភៈ របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមាឃុំ
៦/ ផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០០៣/២៤ ស.ស.រ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ស្តីពីការបង្កើតគណៈកម្មការ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង៧ចំនុច របស់រដ្ឋបាលឃុំកោះកាពិ
៧/ ផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០០៤/២៤ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការសហគមន៍តំបន់ការពារធនធានធម្មជាតិកោះកាពិ
៨/ បញ្ហាផ្សេងៗ
៩/ បិទកិច្ចប្រជុំ
សមាសភាពចូលរួមសរុប ២៧នាក់ ស្រី០៣នាក់ នៅសាលាឃុំកោះកាពិ ៕