រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រីគ្រូពេទ្យ ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានដឹកនាំមន្រ្តីកម្មវិធីគ្រុនចាញ់មន្ទីរសុខាភិបាលខេត្ត និងស្រុកបត្តិទាំង២ ចូលរួមសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ពិសេសជំហានឆ្ពោះទៅសម្រេចគោលដៅកម្ពុជាគ្មានជំងឺគ្រុនចាញ់ត្រឹមឆ្នាំ២០២៥ នៅសណ្ឋាគារអង្គប៉ារ៉ាឌី ខេត្តសៀមរាប

លោកស្រីគ្រូពេទ្យ ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានដឹកនាំមន្រ្តីកម្មវិធីគ្រុនចាញ់មន្ទីរសុខាភិបាលខេត្ត និងស្រុកបត្តិទាំង២ ចូលរួមសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ពិសេសជំហានឆ្ពោះទៅសម្រេចគោលដៅកម្ពុជាគ្មានជំងឺគ្រុនចាញ់ត្រឹមឆ្នាំ២០២៥ នៅសណ្ឋាគារអង្គប៉ារ៉ាឌី ខេត្តសៀមរាប។

✍️ គោលបំណងនៃអង្គសន្និបាតៈ
១. ចែករំលែកវឌ្ឍនភាពកម្មវិធីទាំង៣(គ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន)
២. ចែករំលែកពី បទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយ ស្តីពីការលុបបំបាត់ជំងឺគ្រុនចាញ់ប្លាស់ម៉ូដ្យូមហ្វាល់ស៊ីប៉ារ៉ូម (Pf)
៣. ពិនិត្យមើលវឌ្ឍនភាព បញ្ហាប្រឈម ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ប្លាស់ម៉ូដ្យូមវីវ៉ាក់ (Pv)
៤. បទបង្ហាញពីយុទ្ធសាស្រ្តនវានុវត្តន៍ និងពិភាក្សាអំពីការអនុវត្តន៍ផែនការសកម្មភាព ដើម្បីពន្លឿនការលុបបំបាត់ជំងឺគ្រុនចាញ់ ប្លាស់ម៉ូដ្យូមវីវ៉ាក់(Pv)
៥. ការតាំងចិត្តរបស់ក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ជាតិ ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត និងស្រុក ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ នៅឆ្នាំ២០២៥។

ថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទទាក់ទង