លោក តុង យ៉ាវ អភិបាលស្តីទី បានដឹកនាំមន្រ្តីក្រោមឱវាទ នាំយកនូវថវិការបស់លោក ក្រូច បូរីសីហា អភិបាលនៃគណ:អភិបាលស្រុកបូទុមសាគរ ចំនួន ៤០០.០០០៛ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ កូនចៅនៃសពរបស់លោកពូ សាត សាខន ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ជួបឧបទ្ទវហេតុ កាលពីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ១:៥០នាទីរសៀលក្នុងជន្មាយុ៦២ឆ្នាំ សពបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះលោកស្រី ស៊ុំ សុខុម ត្រូវជាភរិយា ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤
វេលាម៉ោង០៨:០០នាទីយប់