រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដងទង់ បានសហការជាមួយផ្នែកសណ្តាប់ធ្នាប់ និងអាជ្ញាធរ បានចុះធ្វើការផ្សព្វផ្សាយវេទិកាសាធារណៈគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំនុច ជូនដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដងទង់ បានសហការជាមួយផ្នែកសណ្តាប់ធ្នាប់ និងអាជ្ញាធរ បានចុះធ្វើការផ្សព្វផ្សាយវេទិកាសាធារណៈគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំនុច ជូនដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។
ដោយលើកយកប្រធានបទសំខាន់ៗមានដូចខាងក្រោម÷
-បង្ការ ទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍
-បើកបរក្នុងល្បឿនតាមការកំណត់
-ត្រូវគោរពផ្លាកសញ្ញាចរាចរណ៍
-មុនពេលបត់ឆ្វេង-ស្តាំត្រូវបន្ថយល្បឿន ឬឈប់ ហើយមើលក្រោយបើគិតថាសុវត្តិភាពចាំបត់
-ហាមបើកបរក្នុងស្ថានភាពស្រវឹង
-ហាមនិយាយទូរស័ព្ទពេលកំពុងបើកបរ
-ហាមមិនអោយកុមារមិនទាន់គ្រប់អាយុបើកបរឡើយ
-ថ្ងៃនេះ ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍
+បន្ថែមលើសពីនេះទៀតគឺពន្យល់ពួកគាត់ដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព-ជិតផុតសុពលភាព និងកូនមានអាយុចាប់ពី១៥ឆ្នាំឡើងអោយពួកគាត់ទៅបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណនៅអធិការដ្ឋាននគរបាលក្រុង និងណែនាំពួកគាត់ទៅចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ទាំងអស់គ្នា។
+អ្នកចូលរួម
-ប្រជាពលរដ្ឋចូលរួមចំនួន២៣នាក់/ស្រី១៥នាក់
-ប៉ុស្តិ៍នគរបាលដងទង់ ផ្នែកសណ្តាប់ធ្នាប់ ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ និងប្រជាការពារ ។
នៅវេលាម៉ោង០៨៖២៥នាទីព្រឹក ថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤
February,21,2024

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង