រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ០៣:៣០ នាទីរសៀល ក្រុមប្រឹក្សាឃុំត្រពាំងរូង បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាឃុំត្រពាំងរូង អាណត្តិទី៥ នៃស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាពលោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងជាប្រធាននៃអង្គប្រជុំ ដែលមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការហិរញ្ញវត្ថុ លោកមេភូមិទាំ៤ នៃឃុំត្រពាំងរូង លោកគ្រូ អ្នកគ្រូនាយកសាលាទាំង៤ មណ្ឌលសុខភាព នាយប៉ុស្តិ៍នគបាលរដ្ឋបាលឃុំត្រពាំងរូង និងមានការចូលរួមពីយុវជនសមាគម៍ YCC មានសមាសភាពចូលរួមសរុបចំនួន ២១ នាក់ ស្រី ០៦ នាក់ នៅសាលាឃុំត្រពាំងរូង ស្រុកោះកុង ខេត្តកោះកុង៕