រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានកិត្តិយស ផ្សព្វផ្សាយជូនសាធារណជនអំពី គម្រោងថវិកាសង្ខេបរបស់រដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០២៤

រដ្ឋបាលឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានកិត្តិយស ផ្សព្វផ្សាយជូនសាធារណជនអំពី គម្រោងថវិកាសង្ខេបរបស់រដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០២៤។ គម្រោងថវិកានេះឆ្លងកាត់កិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ និងកិច្ចប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ ស្តីពីការអនុម័តគម្រោងថវិកាឃុំ សង្កាត់ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ថវិកាសរុបរបស់រដ្ឋបាលឃុំអណ្តូងទឹក មានចំនួន ៨៦៧.៧០៧.១៥០រៀល។
១ ផ្នែកសេដ្ឋកិច្ច សរុបចំនួន ៥៨៧.៧០៧.១៥០ រៀល
២ ផ្នែកសង្គមកិច្ច សរុបចំនួន ៥៥.៦៤០.០០០ រៀល
៣ ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ៣.០០០.០០០ រៀល
៤ ចំណាយរដ្ឋបាល សរុបចំនួន ២២១.៣៦០.០០០រៀល

អត្ថបទទាក់ទង