នារសៀលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្រ្តីនៃការិយាល័យសេវាសង្គមកិច្ចចំនួន ០៣រូប ចុះសួរសុខទុក្ខ និងតាមដានកុមារឈ្មោះ ស.ញ ភេទប្រុស អាយុ ១៥ឆ្នាំ ជាកុមារកំព្រាក្រីក្រ រស់នៅក្នុងមណ្ឌលជីវិតថ្មី ស្ថិតនៅភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។