រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ខឹម ភុនសុវណ្ណ ជំទប់ទី១ ឃុំត្រពាំងរូង បានចុះសួសុខទុក្ខប្រជាពលរដ្ឋ និងផ្សព្វផ្សាដល់ អាណាព្យាបាលដែលមានកូនតូចៗ អំពីគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

រដ្ឋបាលឃុំត្រពាំងរូង ៖ ថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០ នាទីព្រឹក លោក ខឹម ភុនសុវណ្ណ ជំទប់ទី១ ឃុំត្រពាំងរូង បានដឹកនាំលោកស្រី វ៉ាត់ សុខា សមាជិកក្រុមប្រឹក្សាឃុំ និងក្រុមទ្រទ្រង់សុខភាពភូមិដីទំនាប ចុះសួសុខទុក្ខប្រជាពលរដ្ឋ និងបានផ្សព្វផ្សាដល់ អាណាព្យាបាលដែលមានកូនតូចៗ អំពីគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ជូនដល់ប្រជាពលរដ្ឋ នៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

អត្ថបទទាក់ទង