នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខពលករម្នាក់ដែលទើបមកពីប្រទេសចិន ក្នុងនោះដែរ លោកអភិបាលបានណែនាំឲ្យនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ និងបានចែកជូនអំណោយ រួមមាន អង្ករ ៥០គ.ក្រ, មី ០១កេស, ទឹកត្រី ០១យួរ, ទឹកស៉ីអ៉ីវ ០១យួរ, ត្រីខកំប៉ុង ០១យួរ, ម៉ាស់ ០១ប្រអប់, ជែលលាងដៃ ០២ដប, និងសាប៊ូ ០១ប្រអប់ធំ ស្ថិតនៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភពៈ ប៊ួ សុភា