តាមការចាត់តាំងដោយរដ្ឋបាលស្រុកលោក នាង ពិសិដ្ឋ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ចូលរួមជាមួយលោក គុំ សំនិត មន្ត្រីគម្រោងស្ទៀរប្រចាំស្រុកបូទុមសាគរ ជួបប្រជុំពិភាក្សាជាមួយកសិករ ៧គ្រួសារ ដែលទទួលទុនបដិភាគ៥០០ដុល្លាពីគម្រោងស្ទៀរ ដើម្បីអនុវត្តការដាំដុំដំណាំបន្លែឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅសាលាឃុំកណ្តោល និងនាំកសិករចុះពិនិត្យរោងផ្ទះសំណាញ់របស់កសិករដែលបានអនុវត្តតាមបច្ចេកទេសគម្រោងស្ទៀរនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ
ថ្ងៃអង្គារ ១១ កើត ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤
February 20, 2024