រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លៀង សាម៉ាត មេឃុំត្រពាំងរូង   បានចែកអំណោយជូន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតម្នាក់ឈ្មោះ រ៉ា អុីម ភេទស្រី អាយុ ៦៥ឆ្នាំ មានទីលំនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

រដ្ឋបាលឃុំត្រពាំងរូង ៖ ថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នាទីព្រឹក លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានដឹកនាំលោកស្រី វ៉ាត់ សុខា សមាជិកក្រុមប្រឹក្សាឃុំ លោក ពៅ វាសនា មេភូមិត្រពាំងរូង និងលោក ផន ឆៃវិរ៉ាត់ ជំនួយការហិរញ្ញវត្ថុ  ចែកអំណោយជាអង្ករចំនួន ២៥គីឡូក្រាម តាមការស្នើរសុំរបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតម្នាក់ឈ្មោះ រ៉ា អុីម ភេទស្រី អាយុ ៦៥ឆ្នាំ មានទីលំនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

អត្ថបទទាក់ទង