លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួម ពិធីបុណ្យផ្កាប្រាក់សាមគ្គី វត្តអង្គជុំ (ហៅពោធិបឹង ) នៅភូមិពោធិ៍បឹង ឃុំដងពែង ដោយមានការចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក ប្រធាន អនុប្រធានការិយាល័យអង្ភភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំង០២ប្រភេទ អាជ្ញាធរ ភូមិ ឃុំ និងប្រជាពលរដ្ឋ ស្ថិតនៅភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។ ក្នុងនោះដែលរដ្ឋបាលស្រុកបាននាំយកបច្ច័យចំនួន ១.៧១០.០០០រៀល និងរដ្ឋបាលឃុំដងពែងចំនួន ៤០មុឺនរៀល។