រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ ច្រកចេញចូលតែមួយ នៃគម្រោងវិនិយោគ ស្នើសូមបង្កើតតំបន់សេដ្ឋកិច្ចពិសេស

លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ ច្រកចេញចូលតែមួយ នៃគម្រោងវិនិយោគ ស្នើសូមបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា  នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។                                                      

តាមរយៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខេត្តកោះកុង នឹងមានការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន ស្រែអំបិល ហ្វ្រីត្រេដហ្សូន (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង លើផ្ទៃដីទំហំ ១៨០ហិកតា ក្នុងទុនវិនិយោគ ៨០លានដុល្លារអាមេរិក ដែលនឹងទាញស្របកម្លាំងពលកម្ម និងលើកកម្ពស់សេដ្ឋកិច្ចជាតិបានមួយចំណែកផងដែរ។
ថ្ងៃសុក្រ ៧ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ February 16, 2024

អត្ថបទទាក់ទង