លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក ផាត់ បុល អនុប្រធានការិយាល័យអប់រំយុវជន និងកីឡាក្រុងខេមរភូមិន្ទ អញ្ជើញដឹកនាំការងារផ្សព្វផ្សាយពីវិធានការ ការពារជំងឺរាក ជំងឺគ្រុនឈាម នៅតាមសហគមន៍ ជាពិសេសនៅតាមសាលារៀន នៅទូទាំងខេត្តកោះកុង ។ ពិធីផ្សព្វផ្សាយប្រព្រឹត្តទៅនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
វេលាម៉ោង ៨៖០០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៦ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
February ,15, 2024
#ប្រភពរពីដ្ឋបាលក្រុងខេមរភូមិន្ទ#








