/ / / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមផ្ញើសារអបអរសាទរ និងជូនពរជូនចំពោះ ឯកឧត្តមបណ្ឌិត ប៉ុល សារឿន ក្នុងឱកាសដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ«កិត្តិឧទ្ទេសបណ្ឌិត»

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមផ្ញើសារអបអរសាទរ និងជូនពរជូនចំពោះ ឯកឧត្តមបណ្ឌិត ប៉ុល សារឿន ក្នុងឱកាសដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ«កិត្តិឧទ្ទេសបណ្ឌិត»។

ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ នាងខ្ញុំមានសេចក្តីរំភើបរីករាយដ៏ជ្រាលជ្រៅ សូមចូលរួមអបអរសាទរចំពោះ «ឯកឧត្តម កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន» ដែលបានទទួលព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមអំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ជាថ្មីម្ដងទៀត នាងខ្ញុំសូមជូនពរជ័យ និងសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមជួយបីបាច់ ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន ឯកឧត្តម កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន និងលោកជំទាវ ព្រមទាំងបុត្រី និងចៅៗជាទីស្រឡាញ់ សូមមានអាយុយឺនយូរ សុខុមាលភាពល្អបរិបូរណ៍ និងសូមសម្រេចបានជោគជ័យត្រចះត្រចង់ គ្រប់ភារកិច្ចបម្រើជាតិ និងមាតុភូមិ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    29/09/2026

    លោក​ ក្រូច​ បូរីសីហា​ អភិបាល​ នៃគណ:​អភិបាលស្រុកបូទុមសាគរ​ បានអញ្ជេីញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង ស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    29/09/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ចូលរួមរំលែកមរណទុក្ខម្តាយក្មេកលោក ហាត់ បូស៊េង មន្ត្រីកម្មសិក្សាសាលាខេត្តកោះកុង ព្រមទាំងក្រុមគ្រួសារ

  • រដ្ឋបាលស្រុកថ្មបាំង/
    29/09/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំស្តីពីការរៀបចំរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៦ និងទិសដៅបន្តឆ្នាំ២០២៧

  • មន្ទីរបរិស្ថាន/
    29/09/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ រៀបចំប្រារព្ធទិវាសំអាតពិភពលោកលើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ» នៅសាលមហោស្រពខេត្តកោះកុង

  • ហេង គីមឆន/
    29/09/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សា កិច្ចការ ចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តត្រូវអនុវត្តបន្ត

  • ហេង គីមឆន/
    29/09/2026

    លោកវរសេនីយ៍ឯក គឹម សោភ័ណណូរ៉ា ស្នងការរង និងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង អញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី២ និងនាំយកទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តជោតញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង