/ / / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមផ្ញើសារអបអរសាទរ និងជូនពរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក្នុងឱកាសដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ«កិត្តិសង្គហបណ្ឌិត»

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមផ្ញើសារអបអរសាទរ និងជូនពរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក្នុងឱកាសដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ«កិត្តិសង្គហបណ្ឌិត»

ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ នាងខ្ញុំមានសេចក្តីរំភើបរីករាយដ៏ជ្រាលជ្រៅ សូមចូលរួមអបអរសាទរចំពោះ «ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត» ដែលបានទទួលព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមអំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ពិតជាស័ក្តិសមយ៉ាងប្រត្យក្ស ដោយទទួលបាននូវគោរមងារដ៏វិសេសវិសាលខាងលើនេះ ដែលជានិច្ចកាល ឯកឧត្តមជាឥស្សរជនជាតិដ៏គត់មត់ បានចូលរួមដឹកនាំប្រជាជាតិកម្ពុជា ស្ថិតក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ សង្គមជាតិបានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ជាពិសេសបានចូលរួមការពារសន្តិសុខ​ និងសុវត្ថិភាព១០០ភាគរយ ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារទាំងមូល។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ជាថ្មីម្ដងទៀត នាងខ្ញុំសូមជូនពរជ័យ និងសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមជួយបីបាច់ ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រី និងចៅៗជាទីស្រឡាញ់ សូមមានអាយុយឺនយូរ សុខុមាលភាពល្អបរិបូរណ៍ និងសូមសម្រេចបានជោគជ័យត្រចះត្រចង់ គ្រប់ភារកិច្ចបម្រើជាតិ និងមាតុភូមិ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ព្រំដែន នៅចំណុចគិរីវង្ស មានការព្រួយបារម្ភអំពីការផ្ទុះអាវុធ ជាយថាហេតុ បានភៀសខ្លួនពីលំនៅឋាន មកកាន់ទីរួមខេត្តកោះកុង ហើយរដ្ឋបាលខេត្ត បានសម្របសម្រួលឱ្យគាត់ស្នាក់នៅបណ្តោះអាសន្ន នៅអគារទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    10/12/2025

    ក្រុមលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកោះកុង ដឹកនាំអោយលោកស្រីគ្រូពេទ្យ ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកោះកុង បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ជូនដល់រដ្ឋបាលស្រុកថ្មបាំង និងរដ្ឋបាលឃុំនៃស្រុកថ្មបាំង ដែលសមាសភាពអ្នកចូលរួម ចំនួន៣០រូប

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    10/12/2025

    ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ការិយាល័យជំនាញទាំង៤ មន្ទីរពេទ្យបង្អែក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាព មន្ត្រីសុខាភិបាលខេត្តកោះកុង បានចូលរួមវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធវីដេអូzoom

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    10/12/2025

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    10/12/2025

    ច្រកទ្វារព្រំដែនអន្ដរជាតិចាំយាម ខាងភាគីថៃបានបញ្ជូនពលករខ្មែរខុសច្បាប់សរុប៣ នាក់(ស្រី០០)មកខាងកម្ពុជា មន្រ្តីចត្តាឡីស័កបានធ្វើការត្រួតពិនិត្យ តាមដាន ស្រាវជ្រាវរកជំងឺឆ្លងលើអ្នកដំណើរ  ដែលឆ្លងកាត់តាមព្រំដែនពិនិត្យកម្ដៅអ្នកដំណើរអប់រំផ្សព្វផ្សាយអំពីការបង្ការជំងឺឆ្លងមន្ត្រីចត្តាឡីស័ក និងអាជ្ញាធរពាក់ព័ន្ធនៅដែនសមត្ថកិច្ចជួយសម្របសម្រួលដល់បងប្អូនប្រជាជនខ្មែរដែលវិលត្រលប់មកវិញក្រុមការងារចត្តាឡីស័កបានទទួលស្វាគមន៍រាក់ទាក់ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាជនខ្មែរដែលវិលត្រលប់ចូលមកប្រទេសវិញអន្តរាគមន៍:អាជ្ញាធរមានសមត្ថកិច្ចមាត់ច្រកបានសហការគ្នា ដើម្បីបញ្ជូនពលករខ្មែរទាំង៣នាក់(ស្រី០០) ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    10/12/2025

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន