រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រ សេុីត សុខុម ជាអ្នកទទួលបន្ទុក គ.ក.ន.កឃុំ បានដឹកនាំប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោក ភួង ផេង សមាជិកភូមិអន្លង់វ៉ាក់ លោកស្រី ជួន ចាន់សុីមៀន ជំនួយការហិរញ្ញវត្ថុឃុំ និងក្រុមទ្រទ្រង់សុខភាពភូមិ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងផ្សព្វផ្សាយស្ដីពីព្រឹត្តិការសហគមន៍សម្រាប់ស្ត្រី និងកុមារ

តាតៃក្រោម,ថ្ងៃចន្ទ ៣ កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤

លោកស្រ សេុីត សុខុម ជាអ្នកទទួលបន្ទុក គ.ក.ន.កឃុំ បានដឹកនាំប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោក ភួង ផេង សមាជិកភូមិអន្លង់វ៉ាក់ លោកស្រី ជួន ចាន់សុីមៀន ជំនួយការហិរញ្ញវត្ថុឃុំ និងក្រុមទ្រទ្រង់សុខភាពភូមិ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងផ្សព្វផ្សាយស្ដីពីព្រឹត្តិការសហគមន៍សម្រាប់ស្ត្រី និងកុមារ មានដូចជា÷ ១.ថែទាំសុខភាពស្ត្រីពេលមានផ្ទៃពោះ ២.ការចិញ្ចឹមទារកនិងកុមារតូច ៣.ថែទាំសុខភាពស្រ្តីក្រោយពេលសម្រាល ៤.ថែទាំសុខភាព និងបរិភោគទឹកស្អាតដើម្បីទប់ស្កាត់កុំឱ្យមានជំងឺរាក។ បញ្ហាសុខភាពផ្សេងៗ សមាសភាពចូលរួមមានចំនួន ២១នាក់ ស្រី ១៨នាក់ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោមស្រុកកោះកុង។

អត្ថបទទាក់ទង