តាតៃក្រោម,ថ្ងៃចន្ទ ៣ កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម និងជាអ្នកសម្របសម្រួលគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានដឹកនាំលោកស្រី ស៊ើត សុខុម អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ និងលោក ឃិន វិសាល ស្មៀនឃុំ អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការណែនាំអំពីរបៀបប្រមូលព័ត៌មានទិន្នន័យ និងការវាយបញ្ចូលចម្លេីយក្នុងប្រព័ន្ធ នៃការអនុវត្តមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ ប្រចាំឆ្នាំ២០២៣ របស់ក្រុមការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជាថ្នាក់ជាតិ ដែលរៀបចំដោយក្រុមការងារថ្នាក់ខេត្តតាមប្រព័ន្ធអនឡាញហ្សូម(Zoom) ក្រោមអធិបតីភាព លោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង និងជាអនុប្រធានក្រុមការងារអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។