លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោក លោកស្រី សមាជិកក្រុមប្រឹក្សា លោក លោកស្រី អភិបាលរងក្រុង នាយក នាយករង និងមន្រ្តីរាជការ នៃរដ្ឋបាលក្រុងខេមរភូមិន្ទ អញ្ជើញចុះសួរសុខទុក្ខលោកស្រី ផឹង ពីសី ចៅសង្កាត់ស្មាច់មានជ័យ មានរបួសដោយសារអិលជើងដួល សម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
វេលាម៉ោង ៣៖៥០ នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។
February ,8, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#