/ / /

រដ្ឋបាលឃុំព្រែកខ្សាច់ បានចុះធ្វើវេទិកាសាធារណៈផ្សព្វផ្សាយពីភូមិឃុំមានសុវត្ថិភាពទាំង ០៧ ចំណុច និងធ្វើវេទិកាសាធារណៈស្ដីអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់គ្រប់ប្រភេទ និងចរាចរណ៍ផ្លូវគោក

រដ្ឋបាលឃុំព្រែកខ្សាច់

_ព្រឹកថ្ងៃទី ០៨ខែ កុម្ភៈ ឆ្នាំ២០២៤
វេលាម៉ោង០៩:៣០នាទីព្រឹក
ក្រោមការចាត់តាំងពីលោក រៀម រុំ មេឃុំព្រែកខ្សាច់ លោក យ៉ង សេងងួន មេភូមិព្រែកខ្សាច់ និងប្រជាការពារ បានចូលរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកខ្សាច់ ដែលបានដឹកនាំដោយលោក អនុសេនីយ៍ទោ អ៊ូច សារិត ដើម្បីធ្វើការចុះផ្សព្វផ្សាយដូចខាងក្រោម:

  • ធ្វេីការផ្សព្វផ្សាយនូវគោលនយោបាយ ភូមិ ឃុំមានសុវត្តិភាពទាំង៧ចំណុចចំនួន០១លើក ដោយមានការចូលរួមពីប្រពលរដ្ឋចំនួន១០ នាក់ ស្រី ០៤នាក់ ។
  • ធ្វេីវេទិការសាធារណ:ចំនួន០២ លើក ស្ដីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ និងច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីប្រជាពលរដ្ឋ១៨ នាក់ ស្រី០៩ នាក់ ។
    នៅចំណុចផ្ទះលោក គឹម ហុង ស្ថិតនៅក្នុងភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ។

កម្មវិធីវេទិកា និងផ្សព្វផ្សាយបានបញ្ចប់នៅវេលាម៉ោង ១០:៣០នាទី នៅថ្ងៃ ខែ ឆ្នាំ ដដែល។

========================
ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៨ ខែកុម្ភៈឆ្នាំ ២០២៤

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    08/02/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានសហការជាមួយ ព្រះតេជគុណ បណ្ឌិត ថុល សុវណ្ណ សាស្ត្រាចារ្យផ្នែកទស្សនវិជ្ជានៃពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជ និងជាព្រះចៅអធិការវត្តព្រៃស្លា និងព្រះមន្ត្រីសង្ឃវត្ត បានដឹកនាំយកទេយ្យទានរបស់ពុទ្ធបរិស័ទវត្តព្រៃស្លា ដើម្បីជូនកងទ័ពសមរភូមិជួរមុខ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    08/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានចូលរួមពិធីបុណ្យសពប្រជាពលរដ្ឋក្រីក្រ ឈ្មោះ ខាត់ កុសល អាយុ ៤៩ឆ្នាំ មូលហេតុស្លាប់ (រលាកក្រពះ និងពោះវៀន)

  • រដ្ឋបាលស្រុកថ្មបាំង/
    07/02/2026

    លោក វ៉ាន់ ជន មេភូមិគគីរជ្រុំ និង លោកស្រី មេភូមិត្រពាំងឈើត្រាវ បានចុះដាក់បង្គោលសូឡាតាមដងផ្លូវដែលខាងគម្រោងរេដបូកបានឧបត្ថម្ភចំនួន ២០ បង្គោល ដើម្បីដាក់តាមដងផ្លូវក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/02/2026

    រដ្ឋបាលឃុំកោះស្ដេច សូមថ្លែងអំណរអរគុណដល់លោក សយ សុវណ្ណ ស្មៀនឃុំតានូន និងភរិយា ដែលបានឧបត្ថម្ភថវិកាចំនួន ២៥ដុល្លា សម្រាប់ឧបត្ថម្ភជូនលោក សាយ ហេង មេឃុំកោះស្ដេច ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានភ្នំពេញ

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/02/2026

    រដ្ឋបាលឃុំកោះស្ដេច សូមថ្លែងអំណរអរគុណដល់ក្រុមប្រឹក្សាឃុំភ្ញីមាស មន្ត្រីភូមិ និងនាយប៉ុស្តិ៍រដ្ឋបាលភ្ញីមាស ដែលបានកៀគរថវិកាសរុបចំនួន ៨១០,០០០រៀល សម្រាប់ឧបត្ថម្ភជូនលោក សាយ ហេង មេឃុំកោះស្ដេច ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានភ្នំពេញ តាមរយៈលោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានចូលរួមកិច្ចប្រជុំបង្កេីតគណ:កម្មាធិការ សាងសង់សាលារៀនបឋមហ៊ុនសែនកោះស្ដេច​ ជាមួយក្រុមការងារក្រសួងអប់រំ​ យុវជន​ និងកីឡា