ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក-លោកស្រី មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ អាជីវករ និងសិស្សានុសិស្សទាំងអស់ក្នុងក្រុងខេមរភូមិន្ទ ឲ្យបានជ្រាបដូចខាងក្រោម ៖
១- ហាមលក់ជាវ រឺអុជផាវ រំសេវ និងគ្រឿងផ្ទុះផ្សេងៗគ្រប់ប្រភេទ
២- ត្រូវប្រុងប្រយ័ត្នភ្លើងទៀនធូប ការតបណ្តាញអគ្គីសនី និងការដុតក្រដាស់សែនព្រេនដែលអាចបណ្តាល អោយមានអគ្គីភ័យកើតឡើង
៣- ហាមប្រើប្រាស់អាវុធជាតិផ្ទុះ ឬនាំយកអាវុធចូលក្នុងក្រុង
៤- ហាមប្រើប្រាស់ និងជួញដូរគ្រឿងញៀនគ្រប់ប្រភេទ
៥- ហាមបើកបរយាន្តជំនិះគ្រប់ប្រភេទ ក្នុងស្ថានភាពស្រវឹង (បើស្រវឹង សូមកុំបើកបរ)
៦- ហាមលេងល្បែងស៊ីសងគ្រប់ប្រភេទ និងការលេងល្បែងកំសាន្តបែបអាសអាភាស ដែលនាំអោយប៉ះ ពាល់ដល់វប្បធម៌ និងប្រពៃណីជាតិ
៧- ហាមបើកបររថយន្ត ឬម៉ូតូ ក្នុងល្បឿនលឿន ដែលបង្កអោយមានគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ និងការចតរថយន្តគ្មានរបៀបរៀបរយ បណ្តាលអោយស្ទះចរាចរតាមដងផ្លូវសាធារណៈ ធ្វើអោយខូចសណ្តាប់ធ្នាប់សង្គម ។
៨- គ្រប់កំលាំងសមត្ថកិច្ចរបស់ក្រុង អាជ្ញាធរសង្កាត់ ភូមិ ត្រូវបង្កើនកិច្ចការពារ ធានាសន្តិសុខ សណ្តាប់ ធ្នាប់ របៀបរៀបរយជូនប្រជាពលរដ្ឋ និងបង្ក្រាបអោយបាននូវសកម្មភាព លួច ឆក់ ប្លន់ អំពើ ឃាតកម្ម ចាប់ជំរឹត ការបាញ់បោះ និងការលេងល្បែងស៊ីសងគ្រប់ប្រភេទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#
![](https://asset.cambodia.gov.kh/provincial/sites/12/2024/02/FB_IMG_1707374371108-697x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/02/IMG_20240208_135019_786-1024x547.jpg)