លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក អញ្ជើញចុះជួបសំណេះសំណាល និងចែកសម្ភារៈសិក្សា និងថវិកាមួយចំនួន ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលារៀនឧបសម្ភ័ន្ធពាមតាំង នៅចំណុចអូរពាមតាំង ភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល។ ក្នុងនោះដែរ ដោយពិនិត្យឃើញថា សិស្សានុសិស្សជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ទឹកមករៀន លោកអភិបាលក៏ម្រេចសាងសង់ស្ពានឈើ ដើម្បីងាយស្រួលសិស្សានុសិស្ស និងប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរឆ្លងកាត់។