កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ បានសហការជាមួយអាជ្ញាធរ បានចុះធ្វើការផ្សព្វផ្សាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំនុច ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅចំនុចផ្ទះលោកលន់ លី ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
ដោយលើកយកប្រធានបទសំខាន់ៗមានដូចខាងក្រោម÷
-បង្ការ ទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍
-បើកបរក្នុងល្បឿនតាមការកំណត់
-ត្រូវគោរពផ្លាកសញ្ញាចរាចរណ៍
-មុនពេលបត់ឆ្វេង-ស្តាំត្រូវបន្ថយល្បឿន ឬឈប់ ហើយមើលក្រោយបើគិតថាសុវត្តិភាពចាំបត់
-ហាមបើកបរក្នុងស្ថានភាពស្រវឹង
-ហាមនិយាយទូរស័ព្ទពេលកំពុងបើកបរ
-ហាមមិនអោយកុមារមិនទាន់គ្រប់អាយុបើកបរឡើយ
-ថ្ងៃនេះ ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍
+បន្ថែមលើសពីនេះទៀតគឺពន្យល់ពួកគាត់ដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព-ជិតផុតសុពលភាព និងកូនមានអាយុចាប់ពី១៥ឆ្នាំឡើងអោយពួកគាត់ទៅបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណនៅអធិការដ្ឋាននគរបាលក្រុង និងណែនាំពួកគាត់ទៅចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ទាំងអស់គ្នា។
+អ្នកចូលរួម
*ប្រជាពលរដ្ឋចូលរួមចំនួន១៥នាក់/ស្រី០៦នាក់
*មានការចូលរួមពី ចៅសង្កាត់រងទី២ លោកមេភូមិ លោកអនុភូមិ និងប្រជាការពារ ។
វេលាម៉ោង០៩៖៣០នាទីព្រឹកថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤
February,07,2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#