លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញដឹកនាំក្រុមការងារក្រុង សង្កាត់ និងភូមិ ចុះពិនិត្យការស្ថាបនាផ្លូវបេតុងអាមេចំនួន ១ខ្សែ ប្រវែង ៧០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ និងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ គម្រោងស្ថាបនាផ្លូវបេតុងអាមេ បានមកពីការវាយតម្លៃសមិទ្ធកម្មសម្រាប់រដ្ឋបាលក្រុង ស្រុក ប្រចាំឆ្នាំ២០២០ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ ។
វេលាម៉ោង ៣៖៥០ នាទីរសៀល ថ្ងៃពុធ ១៣ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
February ,7, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#