លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថានក្នុងដែនរដ្ឋបាលក្រុងខេមរភូមិន្ទ សមាសអញ្ជើញចូលរួមមាន លោកនាយករងរដ្ឋបាល លោកប្រធានការិយាល័យ ភូមិបាលក្រុង លោកប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់ក្រុង ព្រមទាំងលោក លោកស្រីចៅសង្កាត់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៣ លោក លោកស្រីមេភូមិទាំង១១ តំណាងក្រុមហ៊ុនប្រមូលសំរាមក្រុង និងតំណាងភាស៊ីផ្សារដងទង់ សរុបប្រមាណ២២រូប ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។
វេលាម៉ោង ៣៖០០ នាទីរសៀល ថ្ងៃអង្គារ ១២ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។
February ,6, 2024
#ប្រភពពីរដ្ឋបាលក្រងខេមរភូមិន្ទ#