រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា កន្លងមកមន្ទីរ អង្គភាពពាក់ព័ន្ធ បានខិតខំយកចិត្តទុកដាក់ ក្នុងការរៀបចំ ថែរក្សា អនាម័យ បរិស្ថាន ជាប់ជាប្រចាំនៅតំបន់ទេសចរណ៍នានា ដោយក៏មានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងដែរ ។ នៅតាមតំបន់ឆ្នេរ អ្នកពាក់ព័ន្ធ បានដាក់ស្លាកសញ្ញា ស្តីពីការថែរក្សាអនាម័យគ្រប់ទីកន្លែង តែក៏នៅតែមានការខ្វះចន្លោះ ដោយបងប្អូនភ្ញៀវទេសចរណ៍មួយចំនួន មិនបានយកចិត្តទុកដាក់ ក្នុងការថែរក្សា អនាម័យ។
នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នឹងដឹកនាំក្រុមការងារចុះរៀបចំ ចាត់ចែង ក្នុងការគ្រប់គ្រង ថែរក្សា អនាម័យ បន្ថែមទៀត នៅតាមតំបន់ឆ្នេរកោះកុងក្រៅ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តស្នើលោក លោកស្រី ជាភ្ញៀវទេសចរណ៍ ដែលអញ្ជើញកម្សាន្ត មេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាឱ្យតំបន់ទេសចរណ៍ គ្មានសំរាម គ្មានថង់ផ្លាស្ទិក និងមានបរិស្ថានល្អ ស្រស់បំព្រងគ្រប់ពេលវេលា។

ថ្ងៃអាទិត្យ ១០ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ February 4, 2024

អត្ថបទទាក់ទង