/ / / / /

សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមគោរពជូនពរពីរដ្ឋបាលខេត្តកោះកុង

សារលិខិតជូនពរ
——
សូមគោរពជូនពរ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់ !
តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកោះកុង នាងខ្ញុំសូមសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឧត្តមភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដួលក្នុងបន្ទប់សម្រាក ហើយត្រូវបានបញ្ជូនមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ឆាប់បានជាសះស្បើយពីជំងឺ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាលតែងតែប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងនាមជាមាតាមនុស្សធម៌ ជួយដោះស្រាយទុក្ខលំបាក ជូនប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ អ្នកទីទ័លក្រ អ្នកផ្ទុកមេរោគអេដស៍ ក្រុមជនងាយរងគ្រោះ ស្ត្រី កុមារ ជនមានពិការភាព ជនចាស់ជរាគ្មានទីពឹង ដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះបានទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោល ព្រមទាំងរួមចំណែកលើកស្ទួយសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រីក្នុងសង្គម លើកកម្ពស់សីលធម៌ សង្គម និងតម្លៃស្ត្រី ដែលធ្វើឱ្យស្ត្រីកម្ពុជាមានឱកាសចូលរួមគ្រប់សកម្មភាពសង្គម និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ជារៀងដរាបមក។
សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    29/09/2026

    លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ  បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ គរបាលប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិ និងជំនួយការភូមិទាំងបួន ចុះសួរសុខទុក្ខ និងនាំយកថវិកាជូនដល់លោក សួន សុង សមាជិកក្រុមប្រឹក្សាឃុំ ទួលគគីរ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    29/09/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងលោកលោកស្រីក្រុមប្រឹក្សាឃុំអញ្ជើញចូលរួមជាមួយលោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកោះកុងចុះចែកអំណោយនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកោះកុងនខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    29/09/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូងបានដឹកនាំក្រុមការងារឃុំចូលរួមជាមួយរដ្ឋបាលស្រុកកោះកុងដឹកនាំដោយលោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង ចុះសម្អាតអនាម័យតាមដងផ្លូវជាតិលេខ ៤៨

  • រដ្ឋបាលស្រុកគិរីសាគរ/
    29/09/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បាននាំយកគ្រឿងឧបភោគបរិភោគមានដូចជា​ ​អង្ករ ២៥គីឡូក្រាម​ ទឹកត្រីទឹកស៊ីអ៊ីវ ស្កសរ ប៊ីចេង ខ្ទឹមស ជាដើម និងថវិកាសេវាសង្គម​ ​របស់រដ្ឋបាលឃុំ​ ចំនួន ១០០,​០០០ រៀល ( មួយរយពាន់រៀលគត់ ) ​ក្នុងមួយគ្រួសារ​ ដើម្បីជួយឧបត្ថម្ភដល់​គ្រួសារលោកយាយ កង យ៉ង់ ដែលជាជនចាស់ជរា ហើយមានជីវភាពខ្វះខាត រស់នៅនៅក្នុងភូមិសំរុងតាកែវ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    29/09/2026

    លោក​ ក្រូច​ បូរីសីហា​ អភិបាល​ នៃគណ:​អភិបាលស្រុកបូទុមសាគរ​ បានអញ្ជេីញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង ស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    29/09/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ចូលរួមរំលែកមរណទុក្ខម្តាយក្មេកលោក ហាត់ បូស៊េង មន្ត្រីកម្មសិក្សាសាលាខេត្តកោះកុង ព្រមទាំងក្រុមគ្រួសារ