/ / /

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធការចុះផ្សាយរបស់គេហទំព័រសង្គម និងព័ត៌មានពិត(KCSM TV NEWS) បានចុះផ្សាយថាមានមនុស្សមួយក្រុមយកបង្គោលថ្មទៅបោះហ៊ុំព័ទ្ធដីរាប់រយហិកតានៅចំណុចខាងត្បូងស្ទឹងឆាយរមាស រហូតព្រែកកន្ធាយ ស្ថិតនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងប្រធានអង្គប្រជុំបានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងផ្ទាល់ ដែលមានសមាសភាពចូលរួមមាន លោក សៀង សុទ្ធមង្គល អភិបាលរងស្រុកស្រែអំបិល លោក ទុំ នី អភិបាលរងស្រុកថ្មបាំង លោក សំ ផល្លី អនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ សាលាខេត្ត លោក តេង នីវ នាយករងរដ្ឋបាលស្រុកស្រែអំបិល លោក កុក សំអ៊ាន អនុប្រធានការិយាល័យភូមិបាលស្រុកស្រែអំបិល លោក ស៊ុន ឃៀម មេឃុំជីខលើ លោក ម៉ឹង សុភា មេឃុំជីផាត លោក វ៉ាន់ សុខ ប្រធានការិយាល័យភូមិបាលស្រុកថ្មបាំង លោក សោម សឿន មន្រ្តីឧទ្យានុរក្ស លោក ស៊ី សុភាព ប្រធានការិយាល័យ មន្រ្តីជំនាញ និងលោកមេភូមិពាក់ព័ន្ធ ចូលរួម ។
តាមរយៈកិច្ចប្រជុំពិភាក្សាអង្គប្រជុំ និងចុះពិនិត្យទីតាំងផ្ទាល់ ជាលទ្ធផល នៃកិច្ចប្រជុំដូចខាងក្រោម៖
១-ទីតាំងដីមានប័ណ្ណបប០១ ហើយបានកាត់ឆ្វៀល ជូនប្រជាពលរដ្ឋរួចរាល់ហើយ ។
២-ដីដែលប្រជាពលរដ្ឋបោះបង្គោលព្រំដីជាប្រជាពលរដ្ឋរស់នៅក្នុងឃុំជីផាត និងបានអាស្រ័យផលជាក់ស្តែងជាច្រើនឆ្នាំមកហើយ តែទីតាំងដីនេះផ្ទាល់គឺស្ថិតក្រោមដែនគ្រប់គ្រងរបស់រដ្ឋបាលស្រុកស្រែអំបិល។  
បន្ទាប់ពីប្រជុំ និងចុះពិនិត្យទីទាំងរួចមកក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ត ដែលដឹកនាំដោយលោក សុខ សុទ្ធី អភិបាលរងខេត្ត សូមបដិសេធ និងច្រានចោលលើការចុះផ្សាយកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ របស់គេហទំព័រសង្គម និងព័ត៌មានពិត(KCSM TV NEWS)ដែលគ្មានមូលដ្ឋានច្បាស់លាស់ យកមកចុះផ្សាយដែលថាមានមនុស្សមួយក្រុមយកបង្គោលថ្មទៅបោះហ៊ុំព័ទ្ធដីរាប់រយហិកតា នៅចំណុចខាងត្បូងស្ទឹងឆាយរមាស រហូតព្រែកកន្ធាយ ស្ថិតនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង៕
ថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្ងៃនេះ ជាថ្ងៃសីល February 2, 2024

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    24/02/2026

    រដ្ឋបាលឃុំឫស្សីជ្រុំ បានរៀបចំកិច្ចប្រជុំ គណ:កម្មាធិការកិច្ចការនារី និងកុមារលើកទី៤៤ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងប្រជុំក្រុមប្រឹក្សាឃុំ។ក្រោមអធិបតីភាពលោក ផង់ សុផាន់ណា ជាប្រធានគណ:កម្មាធិការកិច្ចការនារី និងកុមារ និងជាមេឃុំឫស្សីជ្រុំ។

  • រដ្ឋបាលស្រុកថ្មបាំង/
    23/02/2026

    លោក ម៉ឹង សុភា មេឃុំជីផាតបានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៤៤អាណត្តិទី៥ ប្រចាំខែកុម្ភៈឆ្នាំ ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានចុះពិនិត្យមេីលវឌ្ឍនភាពការសាងសង់អគារមត្តេយ្យព្រែកស្មាច់​ ០១ខ្នង​ មានចំនួន​ ០៣បន្ទប់​ ស្ថិតនៅភូមិព្រែកស្មាច់​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានបញ្ចូលឈ្មោះកូនទៅក្នុងប័ណ្ណសមធម៌របស់ម្ដាយ​ និងធ្វេីកញ្ចប់មានផ្ទៃពោះ​ ដេីម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារធ្វេីចម្រឹងសំណាញ់ដែកដាក់ជំនួសវិញ​ ដេីម្បីមានភាពងាយស្រួលសម្អាតនៅពេលកកស្ទះ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ និងភ្ញៀវទេសចរណ៍ងាយស្រួលធ្វេីដំណេីរ

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយសេចក្តីណែនាំ លេខ០០៤/២៦ ស ណ ន ចុះនៅថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆាំ្ន២០២៦ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីវិធានការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះអគ្គីភ័យដាយថាហេតុ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម