ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តកោះកុង ប្រធានការិយាល័យ ប្រធានមន្ទីរពេទ្យបង្អែក ប្រធានមណ្ឌលសុខភាព បានចូលរួមវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវាអនុវត្តន៍ តាមរយៈប្រព័ន្ធវីដេអូZoom
ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំបន្ត នៃវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ១,៩៦១នាក់។
ក្នុងសប្តាហ៍នេះវគ្គបណ្តុះបណ្តាល គឺជាការវិភាគសិក្សា និងពិភាក្សាលើដំណោះស្រាយបញ្ហា នៃការអនុវត្តតាមគោលការណ៍ដំណើរការ PDIA ផ្ទាល់ខ្លួនរបស់អង្គភាពជំនាញ ដើម្បីកែសម្រួលទៅនឹងស្ថានភាពជាក់លាក់ដែលជាកត្តាប្រឈម និងបង្កើនការយល់ដឹងអំពីការវិភាគលើភាគីពាក់ព័ន្ធនានា និងស្វែងរកហេតុផលនៃការវិភាគនេះដែលជាស្មារតីជំនួយដល់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈបទបង្ហាញរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង២:០០នាទីរសៀល