តាមការចាត់តាំងរបស់លោកមេឃុំ លោកស្រី ផៃ ទួន សមាជិកក្រុមប្រឹក្សាឃុំ ទទួលបន្ទុកកិច្ចការនារីនឹងកុមារឃុំបានសហការជាមួយលោកមេភូមិតានូនចុះសួរសុខទុក្ខគ្រួសារក្រីក្រពិការភាពឈ្មោះ ដាំ ខន ភេទប្រុស អាយុ៦៣ឆ្នាំ នឹងបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់គាត់ ដែលមានទីលំនៅបច្ចុប្បន្នភូមិតានូន ឃុំតានូន នឹងបានបន្ដសហការជាមួយលោកមេភូមិទួលពោធិ៍ ចុះសួរសុខទុក្ខលោកយាយ គីម មួយ អាយុ៩២ឆ្នាំ នឹងបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់លោកយាយ ដែលមានទីលំនៅស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព:រដ្ឋបាលឃុំតានូន
——————————————
ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤