/ / /

គណៈប្រតិភូនៃក្រសួងសុខាភិបាល ចុះអភិបាល ពិនិត្យពីតម្រូវការ និងការគាំទ្រដល់ការផ្ដល់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

ថ្ងៃចន្ទ ៤ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។

នៅព្រឹកថ្ងៃចន្ទ ៤ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម​ ង៉ូវ​ កាង​ រដ្ឋលេខាធិកា​ក្រសួងសុខាភិបាល​ ដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ អមដំណើរដោយលោកវេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ចុះអភិបាល ពិនិត្យពីតម្រូវការ និងការគាំទ្រដល់ការផ្ដល់សេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
នេះ​ជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល​ ចំពោះមូលដ្ឋានសុខាភិបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តជាតិ និងក្រសួងសុខាភិបាល ក្នុងការពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែមានគុណភាព​ ប្រសិទ្ធភាព​ និងសមធម៌​ ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    08/02/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានសហការជាមួយ ព្រះតេជគុណ បណ្ឌិត ថុល សុវណ្ណ សាស្ត្រាចារ្យផ្នែកទស្សនវិជ្ជានៃពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជ និងជាព្រះចៅអធិការវត្តព្រៃស្លា និងព្រះមន្ត្រីសង្ឃវត្ត បានដឹកនាំយកទេយ្យទានរបស់ពុទ្ធបរិស័ទវត្តព្រៃស្លា ដើម្បីជូនកងទ័ពសមរភូមិជួរមុខ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    08/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានចូលរួមពិធីបុណ្យសពប្រជាពលរដ្ឋក្រីក្រ ឈ្មោះ ខាត់ កុសល អាយុ ៤៩ឆ្នាំ មូលហេតុស្លាប់ (រលាកក្រពះ និងពោះវៀន)

  • រដ្ឋបាលស្រុកថ្មបាំង/
    07/02/2026

    លោក វ៉ាន់ ជន មេភូមិគគីរជ្រុំ និង លោកស្រី មេភូមិត្រពាំងឈើត្រាវ បានចុះដាក់បង្គោលសូឡាតាមដងផ្លូវដែលខាងគម្រោងរេដបូកបានឧបត្ថម្ភចំនួន ២០ បង្គោល ដើម្បីដាក់តាមដងផ្លូវក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/02/2026

    រដ្ឋបាលឃុំកោះស្ដេច សូមថ្លែងអំណរអរគុណដល់លោក សយ សុវណ្ណ ស្មៀនឃុំតានូន និងភរិយា ដែលបានឧបត្ថម្ភថវិកាចំនួន ២៥ដុល្លា សម្រាប់ឧបត្ថម្ភជូនលោក សាយ ហេង មេឃុំកោះស្ដេច ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានភ្នំពេញ

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/02/2026

    រដ្ឋបាលឃុំកោះស្ដេច សូមថ្លែងអំណរអរគុណដល់ក្រុមប្រឹក្សាឃុំភ្ញីមាស មន្ត្រីភូមិ និងនាយប៉ុស្តិ៍រដ្ឋបាលភ្ញីមាស ដែលបានកៀគរថវិកាសរុបចំនួន ៨១០,០០០រៀល សម្រាប់ឧបត្ថម្ភជូនលោក សាយ ហេង មេឃុំកោះស្ដេច ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានភ្នំពេញ តាមរយៈលោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានចូលរួមកិច្ចប្រជុំបង្កេីតគណ:កម្មាធិការ សាងសង់សាលារៀនបឋមហ៊ុនសែនកោះស្ដេច​ ជាមួយក្រុមការងារក្រសួងអប់រំ​ យុវជន​ និងកីឡា