លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា របៀបវារ:រួមមាន÷
១.ពិនិត្យ និងអនុម័តរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
២.ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៣.ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការអនុវត្តការងាររបស់ក្រុមប្រឹក្សាស្រុក ប្រចាំខែមករា ឆ្នាំ២០២៤
៤.ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបការអនុវត្តរបស់រដ្ឋបាលស្រុក ប្រចាំឆ្នាំ២០២៣
៥.ពិនិត្យ និងអនុម័ត សេចក្ដីព្រាងបញ្ជីកម្មវិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលស្រុក
៦.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤
វេលាម៉ោង ៨:០០នាទីព្រឹក