លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញដឹកនាំ ក្រុមការងារចុះពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេស ផ្លូវបេតុងអាមេ ចំនួន ១ ខ្សែ ដែលក្រុមហ៊ុនទទួលម៉ៅការកំពង់ស្ថាបនា ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ក្រុមការងារបានពិនិត្យឃើញ ថាក្រុមហ៊ុនស្ថាបនាផ្លូវបេតុងអាមេ អនុវត្តត្រឹមត្រូវតាមកិច្ចសន្យា និងលក្ខណៈបច្ចេកទេសសំណង់។
វេលាម៉ោង ៩៖០០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។
January ,25, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#