រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ ចុះសួរសុខទុក្ខ គ្រួសារក្រីក្រ ចំនួន១០គ្រួសារ ស្ថិតនៅភូមិទួលពោធ៍ និងភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

17/04/2020 (3:00 pm)

---------------

លោកស្រី  អ៉ិន សោភ័ណ្ឌ  អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ ចុះសួរសុខទុក្ខ គ្រួសារក្រីក្រ ចំនួន១០គ្រួសារ ស្ថិតនៅភូមិទួលពោធ៍ និងភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ។

នាឱកាសនោះលោកស្រីអនុប្រធានសាខាកាកបាទក្រហមកម្ពុជាស្រុក  បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាកលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះក្រុមគ្រួសារពុក ម៉ែ បងប្អូន  សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏​ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  លោកជំទាវ​ប្រធាន​គណៈកម្មាធិការសាខា ដែលជានិច្ចកាល​តែងតែយកចិត្តទុក​ដាក់ដល់​ការ​លំបាករបស់​ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

សម្ភារៈរដែលអនុសាខាបានផ្ដល់ជូន ក្នុងម្នាក់ៗទទួលបាន៖

អង្ករ២០គក្រ  ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធ១យូ ខ្លាញ់ ១ដប ទឹកត្រី ១យូ ទឹកស៊ីអ៉ីវ ១យូ ស្ករស ១គក្រ បីចេង ១កញ្ចាប់ អំបិល ១កញ្ចាប់ និងថវិកា ២០,០០០រៀល(ថវិការបស់អាជ្ញាធរឃុំតានូន) ។

ប្រភព:អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ

----------------------

ថ្ងៃសុក្រ ១០ រោច ខែចេត្រ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៣

ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០

April 17, 2020

អត្ថបទទាក់ទង