ថ្ងៃពុធ ១៤ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំ លោក ហួន ណាក់ ជំទប់ទី២ បានចុះសម្ភាសន៍ ប័ណ្ណសមធម៌ គ្រួសារលោក ម៉ុត សាខន ជាប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងមានជំងឺក្រិនថ្លើម ព្រមទាំបានឧបត្ថម្ភថវិកា ចំនួន២០០,០០០រៀល ស្ថិតនៅភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង។