ស្រុកកោះកុង ៖ រសៀលថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោក សំ សំអុល អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ត្រៀមរៀបចំរក្សាទឹកស្អាតទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងរដូវប្រាំង ដើម្បីត្រៀមលក្ខណៈទុកជាមុន ប្រសិនបើមានករណីខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុកកោះកុង លោក លោកស្រីមេឃុំ ទាំងបួនឃុំ នៃស្រុកកោះកុង កងកម្លាំងប្រដាប់អាវុធ នៅសាលប្រជុំសាលាស្រុកកោះកុង