លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក ធីវ គានថាវ នាយករងរដ្ឋបាលសាលាក្រុង អញ្ជើញចូលរួមជាមួយក្រុមការងារថ្នាក់ខេត្ត ចុះពិនិត្យទីតាំងស្នើសូមអាជ្ញាប័ណ្ណប្រកបអាជីវកម្ម សេវាកំសាន្តទេសចរណ៍ ឌីស្កូតែក (ថ្មី) ១ កន្លែងស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
វេលាម៉ោង ៣៖០០ នាទីរសៀល ថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។
January ,23, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#