រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកកោះកុង បានរៀបចំបើកកិច្ចប្រជុំ ស្ដីពីការអនុវត្តការងារក្រោយសមាហរណកម្មបុគ្គលិក និងការរៀបចំមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុកកោះកុង នៃខេត្តកោះកុង

ស្រុកកោះកុង៖ថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលស្រុកកោះកុង បានរៀបចំបើកកិច្ចប្រជុំ ស្ដីពីការអនុវត្តការងារក្រោយសមាហរណកម្មបុគ្គលិក និងការរៀបចំមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុកកោះកុង នៃខេត្តកោះកុង និងរបៀបរបបការងារផ្សេងៗពាក់ព័ន្ធទៅនឹងការអនុវត្តការងារប្រចាំថ្ងៃ ក្រោមអធិបតីភាព លោក ជា សូវី អភិបាល នៃគណៈអភិបាល សមាសភាពចូលរួមមានៈលោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក ប្រធាន អនុប្រធាន និងមន្រ្ដីចំណុះសាលាស្រុកកោះកុង ការិយាល័យ អង្គភាព ចំណុះនៃរដ្ឋបាលស្រុកកោះកុង។

ប្រភព៖ ឃិន វិសាល

អត្ថបទទាក់ទង